
វគ្គបណ្តុះបណ្តាលយោគៈ ១០០ ម៉ោង
គោលដៅវគ្គសិក្សាយោគៈកម្រិតដំបូងនេះគឺដើម្បីផ្តួចផ្ដើមក៏ដូចជាពង្រឹងដល់ការរីកចម្រើនការអនុវត្តន៏យោគៈប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជម្រុញដល់ការចែករំលែកការអនុវត្តន៏ដ៏មានសារសំខាន់សំរាប់សុខភាព និងសុខមាលភាពទាំងមូលនេះតាមរយៈការបង្រៀនទៅកាន់សហគមន៏របស់អ្នកចូលរួមផងដែរ។
ខ្លឹមសារសំខាន់ៗនៃវគ្គសិក្សា
- ការអនុវត្តន៏យោគៈ និងសមាធិ
- ការសិក្សាអំពីក្រុមអាសាណា (ក្បាច់យោគៈ)
- ប្រាណាយ៉ាម៉ា (លំហាត់ដង្ហើម)
- សិល្បៈនៃការរៀបចំក្បាច់យោគៈ
- មូលដ្ឋានទស្សនវិជ្ជាយោគៈ
- កាយវិភាគយោគៈ
វិធីសាស្រ្តបង្រៀន
វគ្គសិក្សានេះនឹងផ្តោតសំខាន់លើការអនុវត្តន៏ច្រើនដែលនឹងភ្ជាប់ជាមួយនឹងទ្រឹស្តី ដូច្នេះអ្នកចូលរួមនឹងពង្រីកចំណេះដឹងរបស់ពួកគេអំពីយោគៈក៏ដូចជាអាចមានសមត្ថភាពបង្រៀនយោគៈកម្រិតដំបូងទៅសហគមន៏របស់ពួកគេផងដែរ។
កាលវិភាគនិងតម្លៃ
- ចាប់ផ្ដើមចុះឈ្មោះ ៖ ចាប់ពីខែនេះតទៅ
- រយ:ពេលសិក្សា៖ 12 ថ្ងែក្នុងរយៈពេល 2 ខែ ( ចុងសប្ដាហ៏)
- ភាសា៖ បង្រៀនជាភាសាខ្មែរ
- ទីតាំង ៖ អង្គការអាសាហារកម្ពុជា
- តម្លៃ៖ 750 USD ( សំរាប់អ្នកចូលរួមម្នាក់)
- វិញ្ញាបនប័ត្រ៖ ផ្តល់ជូនដល់សិក្ខាកាមដែលបានបំពេញគ្រប់ល័ក្ខខ័ណ្ឌរបស់វគ្គបណ្ដុះបណ្ដាល
តម្រូវការចាំបាច់សម្រាប់សិក្ខាកាមមុនពេលចាប់ផ្ដើមវគ្គ
- អនុវត្តយោគៈនិងសមាធិជាប្រចាំយ៉ាងហោចណាស់ 3 ខែមុនពេលចាប់ផ្គើមវគ្គសិក្សា
- អានឯកសារមួយចំនួន និងសង្ខេប (ឯកសារនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីបានចុះឈ្មោះរួច)
- អនុវត្ត និងទន្ទេញអោយបានចាំអំពីថ្នាក់យោគៈដែលបានរៀបចំក្បាច់ហើយស្រាប់ (ព័ត៌មានអំពីថ្នាក់ដែលមានរៀបចំក្បាច់ហើយស្រាប់នេះនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីបានចុះឈ្មោះរួច)
ពត៏មានបន្ថែមពីវគ្គសិក្សានិង ការចុះឈ្មោះ
ទូរស័ព្វ ៖ ( + 855) 92 739 767
អ៊ីមែល៖ chhayleang.kauy@azaharfoundation.org
Get In Touch
39, street 21, Tonle Basac, Khan Chamkar Morn, Phnom Penh info.cambodia@azaharfoundation.org (+855) 77 541975/ 96 800 5976
Follow us
Need help?
Newsletter
Subscribe to our email newsletter full of inspiring stories about our journey that continues.